
Marcus Rashford បានឧទ្ទិសគ្រាប់បាល់របស់គេទល់នឹង Everton ដល់បងប្អូនជីដូនមួយរូបដែលបានទទួលមរណភាពប៉ុន្មានថ្ងៃមុនការប្រកួត
តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United គឺម្ចាស់អាវលេខ ១០ Marcus Rashford បានឧទ្ទិសគ្រាប់បាល់របស់គេទល់នឹង Everton ដល់បងប្អូនជីដូនមួយរូបដែលបានទទួលមរណភាពប៉ុន្មានថ្ងៃមុនការប្រកួតចូលមកដល់ ។ ក្នុងជំនួបសប្ដាហ៍ទី ១៣ នៃលីគកំពលអង់គ្លេស Premier League Rashford បានរួចំណែករកបាន ១ គ្រាប់ជូន Man Utd ក្នុងជ័យជម្នះ ៣-០ របស់ពួកគេនៅកីឡដ្ឋាន Goodison Park ទៅលើ Everton នាចុងសប្ដាហ៍កន្លងទៅ ដោយការរកគ្រាប់បាល់បានរបស់ Rashford ត្រូវបានអ្នកគាំទ្រមើលឃើញថារូបហាក់មិនសូវជាសប្បាយចិត្តឡើយ ដោយរូបគេហាក់បង្ហាញការវោការក្រៀមក្រំមុន បង្ហោះរូបមួយសន្លឹកដែលបង្ហាញពីការសម្លឹងមើលទៅលើមេឃរបស់គេព្រមពាក្យពេចន៍មួយចំនួនថា «ខ្ញុំសូមឧទ្ទិសគ្រាប់បាល់របស់ខ្ញុំកាលពី ម្សិលមិញទៅដល់ បងប្អូនជីដូនមួយរបស់ខ្ញុំមួយរូបដែល ទើបទទួលមរណភាពនាពេលថ្មីៗកន្លងទៅ ។ ទាក់ទងនឹងការផ្ដល់បាល់ ១១ម ទៅអោយ Rashford ទាត់បញ្ចូលទីប្រធានក្រុម Bruno Fernandes បានបង្ហើបថា ៖ « ខ្ញុំច្បាស់ ១០០% ថាគេនឹងទាត់ចូល ។ បន្ទាប់ពីរកបាន ១ គ្រាប់ Marcus គឺហាក់មានអារម្មណ៍ដូចជាទទួលបានថាពលពីព្រះយ៉ាងអញ្ចឹង ។ ខ្ញុំយល់ថានៅពេលដែលអ្នកកំពុងតែធ្លាក់ដល់ចំណុចណាមួយឱកាសនេះពិតជាសំខាន់ខ្លាំងណាស់ក្នុងការក៏សាងទំនុកចិត្តមកវិញ ហើយ Marcus គឺពិតជាសំខាន់សម្រាប់ United ៕ »

ខ្សែការពាររបស់ក្រុមបិសាចក្រហមមួយរូប ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាផ្លាស់ប្តូរសញ្ចាតិ

អតីតម្ចាស់អាវលេខ ១ នៅ Man United មួយរូបបដិសេធមិនចូលរួមជាមួយ Ronaldo នៅមជ្ឍឹមបូពា៍ ដោយជំនួសមកវិញចង់ចូលរួមជាមួយ Messi នៅសហរដ្ឋអាមេរិក
